1 រួចលោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះបិទនៅ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ទ្វារនេះត្រូវនៅជាបិទ ឥតបើកឡើយ ក៏មិនត្រូវឲ្យមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទនៅ
3 ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ា ទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល។
4 បន្ទាប់មក លោកនាំខ្ញុំទៅតាមផ្លូវនៃទ្វារខាងជើង ពីមុខព្រះវិហារ នោះខ្ញុំក្រឡេកមើលទៅឃើញសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចខ្ញុំដួលផ្កាប់មុខចុះ