អេសេគាល 44:11-17 KHOV

11 ប៉ុន្តែ​គេ​នឹង​បាន​ជា​អ្នក​ធ្វើ​ការ‌ងារ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​នៅ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សំឡាប់​ដង្វាយ​ដុត និង​យញ្ញ‌បូជា​សំរាប់​បណ្តា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្តា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស

12 ហេតុ​ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​ឲ្យ នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​លើក​ដៃ ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

13 គេ​មិន​ត្រូវ​ចូល​មក​ជិត​អញ ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​អញ​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ

14 ប៉ុន្តែ​អញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​អញ នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចាក​ចេញ​ពី​អញ ពួក​នោះ​នឹង​ចូល​មក​ជិត​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​អញ ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង

16 គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ក៏​ចូល​មក​ជិត​តុ​របស់​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ ព្រម​ទាំង​រក្សា​បញ្ញើ​របស់​អញ​ផង

17 កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទីលាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ នៅ​ខាង​ក្នុង​ទ្វារ​ទីលាន​ខាង​ក្នុង ហើយ​ក្នុង​ព្រះ‌វិហារ​ឡើយ