អេសេគាល 44:14-20 KHOV

14 ប៉ុន្តែ​អញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​អញ នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចាក​ចេញ​ពី​អញ ពួក​នោះ​នឹង​ចូល​មក​ជិត​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​អញ ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង

16 គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ក៏​ចូល​មក​ជិត​តុ​របស់​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ ព្រម​ទាំង​រក្សា​បញ្ញើ​របស់​អញ​ផង

17 កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទីលាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ នៅ​ខាង​ក្នុង​ទ្វារ​ទីលាន​ខាង​ក្នុង ហើយ​ក្នុង​ព្រះ‌វិហារ​ឡើយ

18 គេ​ត្រូវ​ជួត​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ

19 រួច​កាល​ណា​គេ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្តា‌ជន​ដែល​នៅ​ទីលាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​សំរាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្តា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សំលៀក‌បំពាក់​របស់​គេ

20 គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ