អេសេគាល 44:19-25 KHOV

19 រួច​កាល​ណា​គេ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្តា‌ជន​ដែល​នៅ​ទីលាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​សំរាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្តា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សំលៀក‌បំពាក់​របស់​គេ

20 គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ

21 មិន​ត្រូវ​ឲ្យ​សង្ឃ​ណា​មួយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​ឡើយ

22 ក៏​មិន​ត្រូវ​យក​ស្រី​មេម៉ាយ ឬ​ស្រី​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ដែរ គឺ​ត្រូវ​យក​តែ​ស្រី​ក្រមុំ​ក្នុង​ពូជ​វង្ស​អ៊ីស្រា‌អែល ឬ​ស្រី​មេម៉ាយ​ណា​ដែល​ជា​ប្រពន្ធ​របស់​សង្ឃ​ពី​កាល​ដើម​ប៉ុណ្ណោះ

23 គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត

24 ឯ​ក្នុង​រឿង​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជំរះ​សេចក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជំរះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​អញ នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​អញ​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ទុក​ជា​បរិសុទ្ធ​ដែរ

25 មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុក ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន