អេសេគាល 44:23-29 KHOV

23 គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សំគាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត

24 ឯ​ក្នុង​រឿង​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជំរះ​សេចក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជំរះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​អញ នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​អញ​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ទុក​ជា​បរិសុទ្ធ​ដែរ

25 មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុក ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន

26 រួច​កាល​ណា​បាន​សំអាត​ខ្លួន​វិញ​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ​ដល់​សង្ឃ​នោះ

27 លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

28 ត្រូវ​ឲ្យ​គេ​មាន​មរដក​ដែរ គឺ​អញ​ជា​មរដក​របស់​គេ ឯង​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ‌អាករ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អញ​ជា​កេរ‌អាករ​របស់​គេ​ហើយ

29 គេ​នឹង​ស៊ី​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់ ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​នឹង​បាន​ជា​របស់​ផង​គេ​ទាំង​អស់