1 មួយទៀត កាលណាឯងរាល់គ្នាចាប់ឆ្នោតចែកស្រុកជាមរដក នោះត្រូវឲ្យថ្វាយដង្វាយ១ដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ