អេសេគាល 45:10-16 KHOV

10 ត្រូវ​ឲ្យ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ និង​អេផា ហើយ​បាថ​ពេញ​ខ្នាត​ដែរ

11 ឯ​អេផា និង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​១​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ

12 ឯ​ប្រាក់​សេកិល នោះ​ត្រូវ​ជា​២០​គេរ៉ា ហើយ​១​ម៉ានេ​របស់​ឯង​ត្រូវ​នឹង​២០ និង​២៥​ហើយ​១៥​សេកិល។

13 នេះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី ១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា ហើយ​ក្នុង​ស្រូវ​ឱក​១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា​ដែរ

14 ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ ក្នុង​ប្រេង​១​បាថ នោះ​គឺ​ក្នុង​១​គ័រ​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ក្នុង​១​បាថ ឯ​១​គ័រ នោះ​ស្មើ​នឹង​១​ហូមើរ គឺ​ត្រូវ​ជា​១០​បាថ ដ្បិត​១០​បាថ​ត្រូវ​ជា​១​ហូមើរ​ដែរ

15 ឯ​ហ្វូង​ចៀម នោះ​ត្រូវ​យក​១​ក្នុង​២០០ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ​នៅ​ស្រុក​អ៊ីស្រា‌អែល​មក​ថ្វាយ ព្រម​ទាំង​ដង្វាយ​ម្សៅ ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

16 បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក ត្រូវ​ច្រាក់​គ្នា​ថ្វាយ​ដង្វាយ​នេះ​សំរាប់​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល