អេសេគាល 45:6-12 KHOV

6 ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដំរូវ​ទុក​ដី​របស់​ផង​ទី​ក្រុង​ទទឹង​៥​ពាន់ បណ្តោយ​២​ម៉ឺន​៥​ពាន់ ទន្ទឹម​នឹង​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ នោះ​នឹង​បាន​សំរាប់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

7 ត្រូវ​ឲ្យ​មាន​១​ចំណែក​សំរាប់​ចៅ‌ហ្វាយ នៅ​ទាំង​សង​ខាង​នៃ​ដី​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ​នោះ និង​ដី​របស់​ផង​ទី​ក្រុង គឺ​ខាង​មុខ​ដី​ជា​ដង្វាយ​បរិសុទ្ធ និង​ដី​របស់​ផង​ទី​ក្រុង​នោះ តាំង​ពី​ព្រំ​ខាង​លិច​ចេញ​ទៅ​ខាង​លិច ហើយ​ពី​ព្រំ​ខាង​កើត​ចេញ​ទៅ​ខាង​កើត ហើយ​ប្រវែង​ដី​នោះ នឹង​ត្រូវ​បាន​ស្មើ​នឹង​ដី​១​ចំណែក ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​លិច ទៅ​ដល់​ព្រំ​ស្រុក​ខាង​កើត

8 នោះ​នឹង​បាន​ជា​ដី​របស់​ផង​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល អស់​ទាំង​ចៅ‌ហ្វាយ​របស់​អញ នឹង​មិន​សង្កត់‌សង្កិន​រាស្ត្រ​អញ​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​ពូជ​អំបូរ​របស់​គេ។

9 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត និង​ការ​រឹប‌ជាន់​ចេញ ហើយ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ឲ្យ​ដក​លែង​ការ​ស៊ី​បំបាត់​រាស្ត្រ​អញ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

10 ត្រូវ​ឲ្យ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ និង​អេផា ហើយ​បាថ​ពេញ​ខ្នាត​ដែរ

11 ឯ​អេផា និង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​១​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ

12 ឯ​ប្រាក់​សេកិល នោះ​ត្រូវ​ជា​២០​គេរ៉ា ហើយ​១​ម៉ានេ​របស់​ឯង​ត្រូវ​នឹង​២០ និង​២៥​ហើយ​១៥​សេកិល។