8 នោះនឹងបានជាដីរបស់ផងលោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល អស់ទាំងចៅហ្វាយរបស់អញ នឹងមិនសង្កត់សង្កិនរាស្ត្រអញទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមពូជអំបូររបស់គេ។
9 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្ដីច្រឡោត និងការរឹបជាន់ចេញ ហើយសំរេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតចុះ ត្រូវឲ្យដកលែងការស៊ីបំបាត់រាស្ត្រអញចេញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
10 ត្រូវឲ្យមានជញ្ជីងត្រឹមត្រូវ និងអេផា ហើយបាថពេញខ្នាតដែរ
11 ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថ១នោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរ ហើយឲ្យអេផានោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ
12 ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ និង២៥ហើយ១៥សេកិល។
13 នេះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី ១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផា ហើយក្នុងស្រូវឱក១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផាដែរ
14 ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ