អេសេគាល 46:13-19 KHOV

13 រាល់​តែ​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​១​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​ដង្វាយ​នេះ​រាល់​តែ​ព្រឹក​ជានិច្ច

14 ហើយ​រាល់​តែ​ព្រឹក ត្រូវ​រៀប​ដង្វាយ​ម្សៅ​ជា​មួយ​ផង គឺ​ជា​ម្សៅ​១​ភាគ​ក្នុង​៦​ក្នុង​១​ថាំង និង​ប្រេង​១​ភាគ​ក្នុង​៣​ក្នុង​១​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ

15 គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​រៀប‌ចំ​កូន​ចៀម ដង្វាយ​ម្សៅ និង​ប្រេង​រាល់​តែ​ព្រឹក ទុក​ជា​ដង្វាយ​ដុត​ជានិច្ច។

16 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា បើ‌សិន​ជា​ចៅ‌ហ្វាយ​នឹង​ចែក​អំណោយ​អ្វី ឲ្យ​ដល់​កូន​ខ្លួន​ណា​មួយ នោះ​នឹង​បាន​ជា​មរដក​របស់​កូន​នោះ ហើយ​នឹង​បាន​ជា​របស់​កូន​នោះ​ត​ទៅ ទុក​ជា​របស់​ផង​គេ ដែល​គេ​ទទួល​ជា​មរដក

17 តែ​បើ​លោក​ចែក​អំណោយ​អ្វី​ពី​មរដក​របស់​លោក ឲ្យ​ដល់​បាវ​របស់​ខ្លួន​ណា​មួយ​វិញ នោះ​នឹង​បាន​ជា​របស់​ផង​បាវ​នោះ ដរាប​ដល់​ឆ្នាំ​ដែល​ត្រូវ​លែង​ចេញ រួច​នឹង​ត្រឡប់​មក​ជា​របស់​ចៅ‌ហ្វាយ​វិញ មាន​តែ​ពួក​កូន​លោក​ប៉ុណ្ណោះ​ទេ ដែល​អាច​នឹង​ទទួល​មរដក​របស់​លោក​បាន

18 មួយ​ទៀត ចៅ‌ហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មរដក​របស់​បណ្តា‌ជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មរដក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​រាស្ត្រ​របស់​អញ​ត្រូវ​ខ្ចាត់​ខ្ចាយ ពី​កេរ‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ។

19 បន្ទាប់​នោះ លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​ចូល ក្បែរ​ទ្វារ​កំផែង ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​របស់​ពួក​សង្ឃ ដែល​បើក​ទៅ​ទិស​ខាង​ជើង នោះ​ឃើញ​មាន​កន្លែង​១​នៅ​ចុង​បន្ទប់​នោះ​ខាង​លិច