19 បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែង១នៅចុងបន្ទប់នោះខាងលិច
20 លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរដង្វាយ ដែលថ្វាយដោយព្រោះការរំលងនឹងដង្វាយលោះបាប ព្រមទាំងចំអិនដង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ
21 រួចលោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំង៤ជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងទីលាននោះ
22 គឺនៅជ្រុងទាំង៤នៃទីលាន មានទីលានរាំងបាំងជាប់តពីទីលានធំបណ្តោយ៤០ហត្ថ ទទឹង៣០ហត្ថ ទីលាននៅជ្រុងទាំង៤នោះមានទំហំប៉ុនគ្នា
23 មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំង៤ មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសំរាប់ស្ងោរ
24 លោកប្រាប់ខ្ញុំថា នេះជាកន្លែងសំរាប់ស្ងោរសាច់ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្តាជន។