អេសេគាល 46:21-24 KHOV

21 រួច​លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​ទៅ​តាម​ទាំង​៤​ជ្រុង​ទីលាន​នោះ នោះ​ឃើញ​មាន​ទីលាន​មួយៗ​នៅ​គ្រប់​ទាំង​ជ្រុង​ទីលាន​នោះ

22 គឺ​នៅ​ជ្រុង​ទាំង​៤​នៃ​ទីលាន មាន​ទីលាន​រាំង​បាំង​ជាប់​ត​ពី​ទីលាន​ធំ​បណ្តោយ​៤០​ហត្ថ ទទឹង​៣០​ហត្ថ ទីលាន​នៅ​ជ្រុង​ទាំង​៤​នោះ​មាន​ទំហំ​ប៉ុន​គ្នា

23 មាន​ជញ្ជាំង​នៅ​ជុំវិញ​ទីលាន​ទាំង​នោះ ហើយ​នៅ​ទីលាន​ទាំង​៤ មាន​កន្លែង​នៅ​ជាប់​នឹង​ជញ្ជាំង​ជុំវិញ​សំរាប់​ស្ងោរ

24 លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​សំរាប់​ស្ងោរ​សាច់​ជា​ទី​ដែល​ពួក​អ្នក​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ ត្រូវ​ស្ងោរ​គ្រឿង​យញ្ញ‌បូជា​របស់​បណ្តា‌ជន។