1 រួចលោកនាំខ្ញុំ វិលទៅឯទ្វារនៃព្រះវិហារវិញ នោះឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនា
2 រួចលោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត នោះឃើញមានទឹកហូរចេញមកខាងស្តាំ
3 លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ
4 លោកក៏វាស់១ពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់១ពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកបានដល់ត្រឹមចង្កេះ
5 ក្រោយនោះលោកវាស់១ពាន់ហត្ថទៀត នោះមានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។