11 ដីនោះនឹងទុកសំរាប់ពួកសង្ឃ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់អញ ឥតវង្វេងចេញ ក្នុងកាលដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ
12 នេះនឹងបានជាដង្វាយបរិសុទ្ធសំរាប់ពួកសង្ឃ ជាដង្វាយលើកចេញពីចំណែកដី ដែលគេបានថ្វាយនោះ ទុកជារបស់បរិសុទ្ធបំផុត ក្បែរព្រំដែននៃពួកលេវី។
13 ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត គឺ២ម៉ឺន៥ពាន់ខ្នាត តាមបណ្តោយរហូត ហើយ១ម៉ឺនតាមទទឹងរហូត
14 មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
15 ឯដី៥ពាន់ខ្នាតដែលសល់នៅតាមទទឹងដែលនៅខាងមុខចំណែក២ម៉ឺន៥ពាន់ខ្នាត នោះសំរាប់ប្រើជុំគ្នាសំរាប់ជាទីក្រុង ឲ្យធ្វើទីលំនៅ ហើយសំរាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្តាលនោះ
16 ហើយទំហំទីក្រុងនោះ គឺខាងជើង ត្រូវជា៤៥០០ខ្នាត ខាងត្បូង៤៥០០ខ្នាត ខាងកើត៤៥០០ខ្នាត ហើយខាងលិច៤៥០០ខ្នាតដែរ
17 ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមាន២៥០ខ្នាត ខាងត្បូង២៥០ខ្នាត ខាងកើត២៥០ខ្នាត និងខាងលិច២៥០ខ្នាតដែរ