អេសេគាល 48:17-23 KHOV

17 ទី​ក្រុង​នោះ​ត្រូវ​មាន​ដី​ទំនេរ​នៅ​ជុំវិញ គឺ​ខាង​ជើង ត្រូវ​មាន​២៥០​ខ្នាត ខាង​ត្បូង​២៥០​ខ្នាត ខាង​កើត​២៥០​ខ្នាត និង​ខាង​លិច​២៥០​ខ្នាត​ដែរ

18 ហើយ​ដី​ដែល​សល់​នៅ​តាម​បណ្តោយ ដែល​ជាប់​ត​ពី​ដី​បរិសុទ្ធ នោះ​ខាង​កើត​ត្រូវ​ជា​១​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​១​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ឯ​ផល​ចំរើន​ពី​ដី​នោះ នឹង​បាន​សំរាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​រក​ស៊ី នៅ​ក្នុង​ទី​ក្រុង

19 ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ការ​នៅ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ពូជ​អំបូរ​អ៊ីស្រា‌អែល គេ​នឹង​ភ្ជួរ‌រាស់​ដី​នោះ

20 ដី​ដែល​ថ្វាយ​ជា​ដង្វាយ​នោះ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដី​បរិសុទ្ធ​នេះ​៤​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សំរាប់​ទី​ក្រុង​ផង។

21 ឯ​ដី​ដែល​សល់ នៅ​នោះ​នឹង​បាន​សំរាប់​ចៅ‌ហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ និង​កន្លែង​សំរាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​កើត ហើយ​នៅ​មុខ​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​នឹង​បាន​ទុក​សំរាប់​ចៅ‌ហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ និង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ នោះ​ត្រូវ​នៅ​កណ្តាល​នោះ

22 ដូច្នេះ ដី​ដែល​ត្រូវ​ទុក​សំរាប់​ចៅ‌ហ្វាយ នោះ​ជា​ដី​ដែល​ជាប់​ត​ពី​ដី​របស់​ពួក​លេវី ហើយ​ពី​ដី​សំរាប់​ទី​ក្រុង គឺ​ទាំង​អស់​ដែល​នៅ​កណ្តាល​ព្រំ​ស្រុក​យូដា និង​ព្រំ​ស្រុក​បេន‌យ៉ា‌មីន នោះ​ត្រូវ​ទុក​សំរាប់​ចៅ‌ហ្វាយ។

23 រីឯ​ពូជ​អំបូរ​ឯ​ទៀត ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​បេន‌យ៉ា‌មីន