អេសេគាល 48:23-29 KHOV

23 រីឯ​ពូជ​អំបូរ​ឯ​ទៀត ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​បេន‌យ៉ា‌មីន

24 ហើយ​តាម​ព្រំ​ស្រុក​របស់​បេន‌យ៉ា‌មីន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ស៊ីម្មាន

25 ហើយ​តាម​ព្រំ​ស្រុក​របស់​ស៊ីម្មាន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អ៊ីសាខារ

26 ហើយ​តាម​ព្រំ​ស្រុក​របស់​ពួក​អ៊ីសាខារ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​សាប់‌យូល៉ូន

27 ហើយ​តាម​ព្រំ​ស្រុក​របស់​សាប់‌យូល៉ូន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​កាឌ់

28 ហើយ​តាម​ព្រំ​ស្រុក​របស់​កាឌ់​ខាង​ត្បូង​បំផុត នោះ​ព្រំ​ស្រុក​គេ ត្រូវ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក រហូត​ដល់​សមុទ្រ​ធំ

29 នេះ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មរដក នេះ​ជា​ចំណែក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។