អេសេគាល 48:26-32 KHOV

26 ហើយ​តាម​ព្រំ​ស្រុក​របស់​ពួក​អ៊ីសាខារ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​សាប់‌យូល៉ូន

27 ហើយ​តាម​ព្រំ​ស្រុក​របស់​សាប់‌យូល៉ូន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​កាឌ់

28 ហើយ​តាម​ព្រំ​ស្រុក​របស់​កាឌ់​ខាង​ត្បូង​បំផុត នោះ​ព្រំ​ស្រុក​គេ ត្រូវ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក រហូត​ដល់​សមុទ្រ​ធំ

29 នេះ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មរដក នេះ​ជា​ចំណែក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

30 ឯ​ព្រំ‌ខណ្ឌ​នៃ​ទី​ក្រុង​នោះ គឺ​ខាង​ជើង​មាន​៤៥០០​ខ្នាត​តាម​រង្វាស់

31 ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​នឹង​មាន​ឈ្មោះ តាម​ឈ្មោះ​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ខាង​ជើង​នឹង​មាន​ទ្វារ​៣​គឺ​ទ្វារ​រូបេន​១ ទ្វារ​យូដា​១ និង​ទ្វារ​លេវី​១

32 នៅ​ខាង​កើត​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣ គឺ​ទ្វារ​យ៉ូសែប​១ ទ្វារ​បេន‌យ៉ា‌មីន​១ និង​ទ្វារ​ដាន់​១