អេសេគាល 48:31-35 KHOV

31 ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​នឹង​មាន​ឈ្មោះ តាម​ឈ្មោះ​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ខាង​ជើង​នឹង​មាន​ទ្វារ​៣​គឺ​ទ្វារ​រូបេន​១ ទ្វារ​យូដា​១ និង​ទ្វារ​លេវី​១

32 នៅ​ខាង​កើត​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣ គឺ​ទ្វារ​យ៉ូសែប​១ ទ្វារ​បេន‌យ៉ា‌មីន​១ និង​ទ្វារ​ដាន់​១

33 នៅ​ខាង​ត្បូង​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣ គឺ​ទ្វារ​ស៊ីម្មាន​១ ទ្វារ​អ៊ីសាខារ​១ និង​ទ្វារ​សាប់‌យូល៉ូន​១

34 នៅ​ខាង​លិច​មាន​៤៥០០​ខ្នាត ហើយ​ទ្វារ​៣​គឺ​ទ្វារ​កាឌ់​១ ទ្វារ​អេស៊ើ​១ និង​ទ្វារ​ណែប‌ថាលី​១

35 ឯ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​នោះ ត្រូវ​ជា​១​ម៉ឺន​៨​ពាន់​ខ្នាត ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ»។:៚