4 ហើយតាមព្រំស្រុករបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរម៉ាន៉ាសេ
5 ហើយតាមព្រំស្រុករបស់ម៉ាន៉ាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអេប្រាអិម
6 ហើយតាមព្រំស្រុកអេប្រាអិមចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកសំរាប់ពូជអំបូររូបេន
7 ហើយតាមព្រំស្រុករបស់រូបេន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរយូដា។
8 តាមព្រំស្រុកយូដា ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយវិញ គឺទទឹង២ម៉ឺន៥ពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្តាលនោះ
9 ចំណែកដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយ២ម៉ឺន៥ពាន់ខ្នាត និងទទឹង១ម៉ឺនខ្នាត
10 ដង្វាយបរិសុទ្ធនេះត្រូវបានសំរាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយខាងលិច មានទទឹងជា១ម៉ឺនខ្នាត ខាងកើតទទឹង១ម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្តាលនោះ