អេសេគាល 48:5-11 KHOV

5 ហើយ​តាម​ព្រំ​ស្រុក​របស់​ម៉ាន៉ាសេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេប្រា‌អិម

6 ហើយ​តាម​ព្រំ​ស្រុក​អេប្រា‌អិម​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​សំរាប់​ពូជ​អំបូរ​រូបេន

7 ហើយ​តាម​ព្រំ​ស្រុក​របស់​រូបេន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​យូដា។

8 តាម​ព្រំ​ស្រុក​យូដា ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​វិញ គឺ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ និង​នៅ​កណ្តាល​នោះ

9 ចំណែក​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត និង​ទទឹង​១​ម៉ឺន​ខ្នាត

10 ដង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សំរាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា​១​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​១​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្តាល​នោះ

11 ដី​នោះ​នឹង​ទុក​សំរាប់​ពួក​សង្ឃ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​អញ ឥត​វង្វេង​ចេញ ក្នុង​កាល​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ