13 គឺយ៉ាងនោះឯង ដែលសេចក្ដីកំហឹងរបស់អញនឹងបានសំរេច ហើយអញនឹងឲ្យសេចក្ដីក្រោធរបស់អញនៅលើគេ នោះអញនឹងបានរសាយចិត្ត កាលណាអញបានសំរេចសេចក្ដីក្រោធរបស់អញដល់គេ នោះគេនឹងដឹងថា ជាអញនេះហើយ គឺព្រះយេហូវ៉ា ដែលបាននិយាយដោយសេចក្ដីស្រវាស្រទេញរបស់អញ
14 អញនឹងធ្វើឲ្យឯងទៅជាទីខូចបង់ ហើយជាទីមើលងាយ នៅកណ្តាលអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ឲ្យគ្រប់មនុស្សដែលដើរបង្ហួសបានឃើញផង
15 ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ និងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ និងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
16 គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្ដីអំណត់ ដែលសំរាប់បំផ្លាញ ជាសេចក្ដីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្ដីអំណត់អត់ចំរើនឡើង ដល់ឯងហើយនឹងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់
17 អញនឹងបាត់សេចក្ដីអំណត់អត់ និងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។