អេសេគាល 7:13-19 KHOV

13 ឯ​អ្នក​ដែល​បញ្ចាំ ទោះ​បើ​បាន​គង់​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​ត្រឡប់​ទៅ​ឯ​ធន‌ធាន ដែល​បាន​បញ្ចាំ​វិញ​នោះ​ទេ ដ្បិត​ការ​ជាក់‌ស្តែង​នេះ​ដំរូវ​លើ​ជន‌ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។

14 គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​អញ គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់

15 ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​អំណត់​អត់ អ្នក​ណា​ដែល​នៅ​ឯ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង នោះ​អំណត់​អត់ និង​អាសន្ន‌រោគ​នឹង​លេប​គេ​ទៅ

16 តែ​ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នឹង​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៃ​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​រៀង​ខ្លួន

17 មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក

18 គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ហ៊ុមហ​គេ មុខ​គេ​ទាំង​អស់​នឹង​មាន​សេចក្ដី​ខ្មាស ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា

19 គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​ទៅ​ក្នុង​ផ្លូវ ហើយ​មាស​គេ​នឹង​ទុក​ដូច​ជា​របស់​មិន​ស្អាត អស់​ទាំង​ប្រាក់ និង​មាស​របស់​គេ​នឹង​ជួយ​ឲ្យ​គេ​រួច នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន គេ​នឹង​មិន​ស្កប់​ចិត្ត​ឡើយ ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ពី​ព្រោះ​គឺ​របស់​នោះ​ឯង ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន