20 ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម និងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ
21 អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា និងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ
22 អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
23 ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកំចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្ដីច្រឡោត
24 ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ នឹងត្រូវអាប់ឱនចុះ
25 មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែនឹងគ្មានសោះ
26 សេចក្ដីវិនាសនឹងមកខ្ជាន់ៗ ហើយនឹងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្ដីប្រឹក្សាពីពួកចាស់ទុំទៅដែរ