អេសេគាល 7:4-10 KHOV

4 ភ្នែក​អញ​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា ដល់​ឯង​ឡើយ គឺ​អញ​នឹង​ទំលាក់​អស់​ទាំង​អំពើ​របស់​ឯង​មក​លើ​ឯង នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ហើយ ដូច្នេះ ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

5 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​១ មើល ការ​នោះ​កំពុង​តែ​មក​ហើយ

6 ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​ឯង មើល‌ន៏ កំពុង​តែ​មក​ហើយ

7 ឱ​អ្នក​ស្រុក​អើយ កំណត់​ឯង​បាន​មក​ដល់​ហើយ ពេល​ក៏​បាន​មក ថ្ងៃ​នោះ​ជិត​ដល់ គឺ​ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង​មិន​មែន​ជា​សូរ​សំរែក​ដោយ​អំណរ​នៅ​លើ​ភ្នំ​ទេ

8 ឥឡូវ​នេះ អញ​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​ដល់​ឯង អញ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​នឹង​ទំលាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ទៅ​លើ​ឯង​ផង

9 ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។

10 មើល‌ន៏ ថ្ងៃ​ដល់​ហើយ មើល កំពុង​តែ​មក​កំណត់​បាន​ចេញ​បំព្រាង​មក​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង