1 នៅថ្ងៃ៥ខែភទ្របទ ក្នុងឆ្នាំទី៦ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខផង នោះព្រះហស្តនៃព្រះអម្ចាស់យេហូវ៉ាក៏សណ្ឋិតលើខ្ញុំ
2 ខ្ញុំក៏មើលទៅឃើញភាពរូបមានសណ្ឋានដូចជាភ្លើងពីសណ្ឋានចង្កេះទៅក្រោម នោះសុទ្ធតែជាភ្លើង ហើយពីចង្កេះទៅខាងលើ នោះមើលទៅដូចជាពន្លឺចាំង គឺដូចជាលង្ហិនខាត់យ៉ាងភ្លឺ
3 ទ្រង់ក៏លូកចេញមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងទៅកណ្តាលមេឃ ហើយនឹងដី ក៏នាំខ្ញុំទៅឯក្រុងយេរូសាឡិមដោយការជាក់ស្តែងនៃព្រះ គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបនៃសេចក្ដីប្រចណ្ឌ ដែលបណ្តាលឲ្យប្រចណ្ឌ
4 នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជាការជាក់ស្តែង ដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ។
5 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរងើបភ្នែកឡើង មើលទៅទិសខាងជើងឥឡូវ ដូច្នេះ ខ្ញុំក៏ងើបភ្នែកឡើងមើលទៅខាងជើងទៅ នោះខាងជើងទ្វារដែលចូលទៅឯអាសនា ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ