2 រីឯពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះទាំងអស់មានចំនួនដើរផ្លូវអស់១១ថ្ងៃ
3 ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក
4 គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
5 ត្រើយខាងកើតទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ហើយ នោះម៉ូសេចាប់តាំងសំដែងពន្យល់ ពីបណ្តាក្រឹត្យវិន័យនេះ ដោយពាក្យថា
6 ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់មានព្រះបន្ទូលមកយើង នៅត្រង់ភ្នំហោរែបថា ឯងរាល់គ្នាបាននៅភ្នំនេះល្មមប៉ុណ្ណេះហើយ
7 ដូច្នេះ ចូរនាំគ្នាចេញទៅចុះ ហើយធ្វើដំណើរទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺជាស្រុកវាល ស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
8 មើល អញបានប្រគល់ស្រុកនោះ ឲ្យឯងរាល់គ្នាហើយ ដូច្នេះឲ្យចូលទៅ ទទួលយកស្រុក ដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងរាល់គ្នាចុះ គឺថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយនឹងពូជដំណលោកតទៅ។