ចោទិយ‌កថា 13:1-7 KHOV

1 បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង នៅ​ក្នុង​ពួក​ឯង ដែល​តែង‌តែ​យល់​សប្តិ ហើយ​អ្នក​នោះ​ប្រាប់​ទី​សំគាល់ ឬ​ពី​ការ​អស្ចារ្យ​ណា

2 រួច​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មក​មែន តាម​ដូច​ជា​អ្នក​នោះ​ប្រាប់​មក​ឯង ដោយ​ល្បួង​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​ឯង​មិន​បាន​ស្គាល់​សោះ)

3 នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​ដែល​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​គ្រាន់​តែ​ល្បង​ឯង​មើល ឲ្យ​ដឹង​ជា​ឯង​រាល់​គ្នា​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ឬ​ទេ

4 ត្រូវ​ឲ្យ​ដើរ​តាម​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ក៏​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ផង

5 ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សំឡាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បំរើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។

6 បើ‌សិន​ជា​បង ឬ​ប្អូន​ពោះ​១​នឹង​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ឬ​ប្រពន្ធ ជា​ដួង​ជីវិត​របស់​ឯង ឬ​សំឡាញ់​ថ្លើម​១​នឹង​ឯង បាន​បបួល​ដោយ​សំងាត់​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដ៏ទៃ​វិញ ជា​ព្រះ​ដែល​ឯង ឬ​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់​សោះ

7 គឺ​ក្នុង​អស់​ទាំង​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង ទោះ​ជិត ឬ​ឆ្ងាយ​ពី​ឯង​ក្តី ចាប់​តាំង​ពី​ចុង​ផែនដី​ម្ខាង ដល់​ចុង​ផែនដី​ម្ខាង