14 នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត
15 នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ និងហ្វូងសត្វផង ដោយមុខដាវ
16 រួចត្រូវឲ្យប្រមូលអស់ទាំងរបឹប នៅទីក្រុងនោះមកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង និងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ
17 ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកអយ្យកោឯងផង
18 ដោយឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យឯងបានប្រព្រឹត្តចំពោះសេចក្ដីណាដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង។