17 ក៏មិនត្រូវឲ្យស្តេចនោះយកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ ក៏មិនត្រូវប្រមូលប្រាក់មាសជាច្រើនលើសលប់ដែរ។
18 កាលណាស្តេចនោះ បានឡើងគង់លើបល្ល័ង្ករាជ្យហើយ នោះត្រូវឲ្យចម្លងក្រឹត្យវិន័យ តាមគម្ពីរដែលនៅមុខពួកលេវីដ៏ជាសង្ឃ ទុកក្នុងសៀវភៅសំរាប់ខ្លួន
19 ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដី ដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង
20 ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនខ្លួន ឬងាកបែរចេញពីសេចក្ដីបង្គាប់ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ នេះគឺដើម្បីឲ្យបានជីវិតជាយូរអង្វែងនៅក្នុងនគរខ្លួន ព្រមទាំងកូនចៅរបស់ខ្លួន នៅក្នុងពួកសាសន៍អ៊ីស្រាអែលតរៀងទៅ។