9 កាលណាឯងបានចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ នោះមិនត្រូវរៀនធ្វើតាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ
10 នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើឲ្យកូនប្រុស ឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង ឬគ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់
11 គ្រូសន្ធាប់ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ
12 ដ្បិតអ្នកណាដែលប្រព្រឹត្តការទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះសេចក្ដីគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ
13 ត្រូវឲ្យឯងឥតមានសៅហ្មងចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងចុះ
14 ដ្បិតឯសាសន៍ទាំងនោះ ដែលឯងនឹងទៅចាប់យកស្រុករបស់គេ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទាយទំនាយទាំងអស់ តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនបើកឲ្យឯងប្រព្រឹត្តការយ៉ាងដូច្នោះទេ។
15 ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ