1 រួចយើងរាល់គ្នាបានវិលទៅធ្វើដំណើរ ក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ក៏ដើរព័ទ្ធភ្នំសៀរអស់ជាយូរថ្ងៃ។
2 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា
3 ឯងរាល់គ្នាបានដើរជុំវិញភ្នំនេះក៏ល្មមណាស់ហើយ ដូច្នេះចូរបែរទៅខាងជើងចុះ
4 ហើយបង្គាប់ដល់ពួកបណ្តាជនថា ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ ជាបងប្អូននៃឯង ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចឯង ដូច្នេះចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន