12 សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)
13 ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ
14 ឯវេលាដែលយើងរាល់គ្នាបានដើរ ពីកាដេស-បារនា ដរាបដល់បានឆ្លងស្ទឹងសេរេត នោះអស់ចំនួន៣៨ឆ្នាំ ទាល់តែដំណមនុស្សជំនាញក្នុងចំបាំងទាំងនោះ បានសាបសូន្យពីពួកយើងទៅ ដូចជាព្រះយេហូវ៉ាទ្រង់ស្បថនឹងគេ
15 ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏បានទាស់នឹងគេដែរ ដើម្បីនឹងបំផ្លាញគេពីពួកយើងទៅ ទាល់តែរោយរៀវបាត់បង់អស់។
16 កាលពួកអ្នកថ្នឹកច្បាំងបានរោយរៀវស្លាប់បាត់ផុតពីកណ្តាលពួកបណ្តាជនទៅ
17 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា
18 នៅថ្ងៃនេះឯងនឹងដើររំលងព្រំស្រុកម៉ូអាប់តាមក្រុងអើរ