13 ព្រមទាំងដោះអាវដែលពាក់ពីកាលចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះឯង ដោយយំសោកនឹងឪពុកម្តាយអស់១ខែគត់ ក្រោយនោះមក សឹមឯងចូលទៅឯនាង យកគ្នាជាប្ដីប្រពន្ធចុះ
14 លុះក្រោយទៅ បើមិនចូលចិត្តនឹងនាងវិញ នោះត្រូវបើកឲ្យទៅតាមតែចិត្ត មិនត្រូវលក់នាង ឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបំរើឡើយ ដ្បិតឯងបានបន្ទាបនាងហើយ។
15 បើសិនជាមានអ្នកណាមានប្រពន្ធ២ មួយជាទីស្រឡាញ់ ហើយមួយស្អប់វិញ តែទាំង២បានបង្កើតកូនដោយសារអ្នកនោះ ហើយកូនច្បងបង្អស់ជាកូនរបស់នាងដែលស្អប់
16 ដូច្នោះនៅថ្ងៃណាដែលចែកមរដកដល់កូន នោះមិនត្រូវឲ្យលើកកូនរបស់នាងដែលជាទីស្រឡាញ់ ទុកជាកូនច្បងជំនួសកូននាង ១ជាទីស្អប់ ដែលជាកូនច្បងពិតមែននោះឡើយ
17 គឺត្រូវទទួលរាប់កូនរបស់នាងដែលខ្លួនស្អប់នោះ ទុកជាកូនច្បងពិត ដោយចែកទ្រព្យសម្បត្តិដល់វា ឲ្យលើស១ជា២ ដ្បិតកូននោះជាកូនដំបូងរបស់ខ្លួន អំណាចច្បាប់របស់កូនច្បងត្រូវបានជារបស់ផងវា។
18 បើអ្នកណាមានកូនដែលចចេសរឹងរូស មិនព្រមចុះចូលស្តាប់តាមបង្គាប់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ គង់តែវាមិនចេះរាងចាលដែរ
19 នោះត្រូវឲ្យឪពុកម្តាយនាំយកទៅ ឯពួកចាស់ទុំនៃទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់គេ