1 បើឯងឃើញគោ ឬចៀមរបស់បងប្អូនវង្វេង នោះមិនត្រូវឲ្យគេចចេញឡើយ ត្រូវឲ្យដឹកនាំទៅឯម្ចាស់វិញជាកុំខាន
2 បើបងប្អូននោះនៅឆ្ងាយពីឯង ឬជាអ្នកដែលឯងមិនស្គាល់សោះ នោះត្រូវដឹកនាំសត្វទៅឯផ្ទះឯងទុក ចាំទាល់តែគេមករក រួចសឹមប្រគល់ដល់គេវិញ
3 ត្រូវឲ្យឯងប្រព្រឹត្តដូច្នោះចំពោះសត្វលា និងសំលៀកបំពាក់ហើយនឹងគ្រប់របស់ទាំងអស់ ដែលបងប្អូនឯងបានបាត់ហើយឯងបានឃើញនោះដែរ មិនត្រូវឲ្យគេចចេញឡើយ
4 ឬបើឃើញលា ឬគោ របស់បងប្អូន ដែលដួលតាមផ្លូវ នោះក៏មិនត្រូវឲ្យឯងចេញពីគេដែរ គឺត្រូវតែជួយលើកសត្វនោះឡើងវិញជាកុំខាន។