16 រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ
17 ហើយមើល គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសំគាល់នេះពីសេចក្ដីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង
18 រួចត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះ ចាប់យកអ្នកនោះទៅវាយផ្ចាលចេញ
19 ហើយត្រូវពិន័យលក់អ្នកនោះ១០០រៀល ឲ្យដល់ឪពុកនាង ដោយព្រោះបាននាំបង្ខូចឈ្មោះនាងក្រមុំម្នាក់នៃសាសន៍អ៊ីស្រាអែល រួចនាងនោះនឹងនៅជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត
20 តែបើការនោះពិតមែន ហើយរកទីសំគាល់ពីសេចក្ដីបរិសុទ្ធរបស់នាងមិនបាន
21 នោះត្រូវឲ្យគេនាំនាងចេញ ទៅឯមាត់ទ្វារផ្ទះឪពុក ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសំឡាប់នឹងថ្មទៅ ដ្បិតនាងបានប្រព្រឹត្តការអាស្រូវបារាយក្នុងពួកអ៊ីស្រាអែល ដោយបានធ្វើឲ្យខូចសេចក្ដីបរិសុទ្ធ កាលនៅក្នុងផ្ទះឪពុករបស់ខ្លួននៅឡើយ គឺយ៉ាងនោះដែលត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ។
22 បើដែលឃើញអ្នកណាកំពុងតែរួមដំណេក និងស្ត្រីដែលមានប្ដីហើយ នោះអ្នកទាំង២ត្រូវស្លាប់ គឺទាំងប្រុសដែលដេកនឹងនាង ព្រមទាំងនាងនោះផង គឺយ៉ាងនោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ ពីពួកអ៊ីស្រាអែលចេញ។