ចោទិយ‌កថា 3:1-4 KHOV

1 នោះ​យើង​ក៏​បែរ​ឡើង តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក ជា​ស្តេច​ស្រុក​បាសាន និង​បណ្តា‌រាស្ត្រ​ទ្រង់​ទាំង​អស់​គ្នា ក៏​ចេញ​មក​ទាស់​នឹង​យើង ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ

3 ដូច្នេះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ក៏​ប្រគល់​អុក ជា​ស្តេច​ស្រុក​បាសាន​នោះ និង​រាស្ត្រ​ទាំង​ប៉ុន្មាន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង​ដែរ ហើយ​យើង​បាន​វាយ​ពួក​ខាង​ទ្រង់ ទាល់​តែ​គ្មាន​នៅ​សល់​១​ឡើយ

4 យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន