6 យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផង
7 តែឯសត្វទាំងប៉ុន្មាន និងរបឹបនៃទីក្រុងទាំងនោះ យើងបានយកទុកសំរាប់ខ្លួនយើងវិញ។
8 នៅគ្រានោះ យើងបានយកស្រុកនោះ ពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន
9 (ឯភ្នំហ៊ើម៉ូននេះ ពួកសាសន៍ស៊ីដូនគេហៅថាភ្នំស៊ីរានវិញ ហើយសាសន៍អាម៉ូរីគេហៅថា ភ្នំសេនារ)
10 គឺអស់ទាំងទីក្រុងនៅស្រុកវាល និងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន
11 (មានតែអុកជាស្តេចស្រុកបាសានទេ ដែលសល់ពីពួកមនុស្សគួរស្ញែងខ្លាចនោះ មើល គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ផងពួកកូនចៅអាំម៉ូន គ្រែនោះមានបណ្តោយ៩ហត្ថ ហើយទទឹង៤ហត្ថ តាមហត្ថរបស់មនុស្ស)។
12 នៅគ្រានោះ យើងបានចាប់យកស្រុកនោះ ទុកជាកេរអាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន និងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន និងពួកកាឌ់