21 គេបានរើសយកចំណែកដំបូងសំរាប់ខ្លួន ដ្បិតនៅទីនោះមានចំណែករបស់អ្នកដែលតែងច្បាប់ គេបានមកជាមួយនឹងពួកមេលើបណ្តាជន ក៏បានសំរេចការតាមសេចក្ដីសុចរិតនៃព្រះយេហូវ៉ា ហើយតាមបញ្ញត្តដែលទ្រង់តាំងនឹងពួកអ៊ីស្រាអែល។
22 ឯពួកដាន់ នោះក៏ថា ដាន់ជាកូនសិង្ហ ដែលបានហក់ពីស្រុកបាសានមក។
23 ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។
24 ឯពួកអេស៊ើរ នោះក៏ថា សូមពរដល់អេស៊ើរក្នុងពួកកូនទាំងប៉ុន្មាន សូមឲ្យបងប្អូនគេបានទទួលគេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងចុះ
25 រនុកឯងនឹងបានសុទ្ធតែដែក ហើយនឹងលង្ហិន ហើយសេចក្ដីសុខរបស់ឯងនឹងនៅអស់១ជីវិតឯងដែរ។
26 ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចព្រះ ដែលទ្រង់ជិះផ្ទៃមេឃមកជួយឯង ហើយលើពពក ដោយភាពដ៏ឧត្តមរបស់ទ្រង់នោះទេ
27 ព្រះដ៏គង់នៅអស់កល្បជានិច្ចទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានព្រះបន្ទូលថា ចូរបំផ្លាញគេចុះ។