7 កាលម៉ូសេស្លាប់ទៅនោះបានអាយុ១២០ឆ្នាំហើយ តែភ្នែកលោកមិនខ្សោយ ហើយកំឡាំងមិនបានអន់សោះ
8 ពួកកូនចៅអ៊ីស្រាអែលបានយំសោកនឹងម៉ូសេអស់៣០ថ្ងៃ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ រួចវេលាកាន់ទុក្ខនឹងម៉ូសេក៏កន្លងផុតទៅ។
9 ឯយ៉ូស្វេ ជាកូននុន លោកមានចិត្តពេញដោយប្រាជ្ញា ពីព្រោះម៉ូសេបានដាក់ដៃលើលោក ហើយពួកកូនចៅអ៊ីស្រាអែលក៏ស្តាប់តាម ព្រមទាំងធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ
10 មិនដែលកើតមានហោរាណាមួយ ក្នុងពួកអ៊ីស្រាអែលឲ្យដូចជាម៉ូសេ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ប្រទល់មុខដូច្នេះឡើយ
11 គឺដោយអស់ទាំងទីសំគាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានចាត់ប្រើលោក ឲ្យធ្វើនៅស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន និងពួកមហាតលិកទ្រង់ ហើយនឹងស្រុកទ្រង់ទាំងមូល
12 ហើយដោយព្រះហស្តដ៏មានព្រះចេស្តា និងការស្ញែងខ្លាចយ៉ាងធំ ដែលលោកបានធ្វើនៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលផង។:៚