46 គឺនៅខាងអាយទន្លេយ័រដាន់ ត្រង់ច្រកភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ពីកាលគេចេញពីស្រុកអេស៊ីព្ទមក
47 គេក៏ចាប់យកស្រុករបស់ស្តេចនោះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ
48 ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន (គឺជាភ្នំហ៊ើម៉ូន)
49 ហើយស្រុកវាលទាំងមូលដែលនៅត្រើយទន្លេយ័រដាន់ខាងកើត រហូតដល់សមុទ្រស្រុកវាល ត្រង់ជើងភ្នំពីសកាផង។