8 ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ។
9 ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបានឃើញ ហើយក្រែងនៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ
10 គឺពីថ្ងៃដែលឯងបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុងកាលដែលទ្រង់មានព្រះបន្ទូលមកអញថា ចូរប្រមូលពួកបណ្តាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត
11 នោះឯងរាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ហើយភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុងផង
12 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកឯងរាល់គ្នាពីកណ្តាលភ្លើងនោះ ឯងរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ តែមិនឃើញរូបអង្គណាសោះ គ្រាន់តែឮសំឡេងប៉ុណ្ណោះ
13 ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង
14 នៅវេលានោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកអញ ឲ្យបង្រៀនអស់ទាំងច្បាប់ និងបញ្ញត្តដល់ឯង ដើម្បីឲ្យបានប្រព្រឹត្តតាម នៅក្នុងស្រុក ដែលឯងនឹងឆ្លងចូលទៅទទួលយកនោះ។