2 គឺរូបេន១ ស៊ីម្មាន១ លេវី១ យូដា១
3 អ៊ីសាខារ១ សាប់យូល៉ូន១ បេនយ៉ាមីន១
4 ដាន់១ ណែបថាលី១ កាឌ់១ និងអេស៊ើរ១
5 ពួកអ្នកដែលកើតអំពីយ៉ាកុបមកទាំងប៉ុន្មាន នោះមានចំនួន៧០នាក់ ឯយ៉ូសែបលោកបាននៅស្រុកអេស៊ីព្ទហើយ
6 យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ និងអស់មនុស្សដំណនោះទាំងអស់ដែរ
7 តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
8 នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ