19 ម៉ូសេក៏យកឆ្អឹងខ្មោចយ៉ូសែបទៅជាមួយដែរ ដ្បិតយ៉ូសែបបានចាប់ពួកកូនចៅអ៊ីស្រាអែលឲ្យស្បថដោយថា ព្រះទ្រង់នឹងប្រោសឯងរាល់គ្នាជាមិនខាន នោះត្រូវឲ្យយកឆ្អឹងអញពីទីនេះឡើងទៅជាមួយផង។
20 គេក៏ចេញពីសិកូតទៅដំឡើងត្រសាលនៅឯស្រុកអេថាម ត្រង់ក្បែរទីរហោស្ថាន
21 នៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឲ្យគេដើរបានទាំងយប់ទាំងថ្ងៃ
22 ហើយបង្គោលពពកដែលសំរាប់ពេលថ្ងៃ និងបង្គោលភ្លើងដែលសំរាប់ពេលយប់ នោះមិនបានថយចេញពីគេឡើយ។