24 គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ
25 រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ
26 អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សំរាក។
27 នៅថ្ងៃទី៧ ក៏មានអ្នកខ្លះចេញទៅរើសនំនោះដែរ តែរកគ្មានសោះ
28 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្ត ហើយនឹងច្បាប់អញដល់កាលណាទៀត
29 មើល ដោយព្រោះព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃឈប់សំរាក នោះបានជាក្នុងថ្ងៃទី៦ ទ្រង់ក៏ប្រទាននំឲ្យល្មមគ្រាន់ដល់២ថ្ងៃ ដូច្នេះចូរឲ្យឯងរាល់គ្នានៅតែក្នុងកន្លែងឯងចុះ កុំឲ្យអ្នកណាចេញទៅក្រៅនៅថ្ងៃទី៧ឡើយ
30 ហេតុនោះបណ្តាជនគ្រប់គ្នាក៏សំរាកនៅថ្ងៃទី៧នោះ