1 រីឯយេត្រូ ជាសង្ឃនៅស្រុកម៉ាឌាន ដែលជាឪពុកក្មេកម៉ូសេ កាលបានឮពីអស់ទាំងការដែលព្រះយេហូវ៉ាបានប្រោសដល់ម៉ូសេ និងពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក
2 នោះលោកក៏នាំនាងសេផូរ៉ាជាប្រពន្ធម៉ូសេ ដែលបានឲ្យត្រឡប់ទៅផ្ទះវិញ ទៅជាមួយ
3 ព្រមទាំងកូនរបស់នាងទាំង២ដែរ គឺ១ឈ្មោះគើសំម ដ្បិតម៉ូសេនឹកថា អញនៅប្រទេសក្រៅ
4 ហើយ១ទៀតឈ្មោះអេលាស៊ើរ ដ្បិតលោកថា ព្រះនៃឪពុកអញទ្រង់បានជួយអញ ក៏បានដោះអញឲ្យរួចពីដាវរបស់ផារ៉ោនផង
5 យេត្រូ ឪពុកក្មេកម៉ូសេ និងកូនទាំង២ ព្រមទាំងប្រពន្ធម៉ូសេ ក៏នាំគ្នាមកឯលោកនៅទីរហោស្ថាន ត្រង់កន្លែងដែលដំឡើងត្រសាលនៅជើងភ្នំនៃព្រះ
6 យេត្រូក៏ផ្តាំទៅម៉ូសេថា អញ យេត្រូជាឪពុកក្មេកឯងបានមកដល់ហើយ បាននាំទាំងប្រពន្ធ និងកូនឯងទាំង២មកជាមួយផង