1 ដល់ខែទី៣ក្រោយដែលចេញពីស្រុកអេស៊ីព្ទមក នៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏ទៅដល់ទីរហោស្ថានស៊ីណាយ
2 គេបានចេញពីរេផិឌីមទៅដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាដំឡើងត្រសាលនៅទីនោះ គេតាំងទីលំនៅ ក្នុងទីរហោស្ថានទល់មុខនឹងភ្នំ
3 ចំណែកឯម៉ូសេ លោកក៏ឡើងទៅឯព្រះ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅលោកពីលើភ្នំថា ចូរឯងនិយាយនឹងពួកវង្សយ៉ាកុប ហើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា
4 ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ និងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផង
5 ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ
6 ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។