20 ព្រះយេហូវ៉ា ទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ទ្រង់មានព្រះបន្ទូលហៅម៉ូសេពីលើកំពូលភ្នំ រួចម៉ូសេក៏ឡើងទៅ
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ថា ចូរឯងចុះទៅហាមដល់បណ្តាជនរាល់គ្នាដោយដាច់ខាត ក្រែងគេរំលងចូលមកឯព្រះយេហូវ៉ា ដើម្បីមើល នោះនឹងមានគ្នាជាច្រើនត្រូវស្លាប់
22 ឯពួកសង្ឃដែលចូលមកឯព្រះយេហូវ៉ា នោះត្រូវឲ្យគេញែកខ្លួនចេញជាបរិសុទ្ធដែរ ក្រែងទ្រង់នឹងប្រហារគេ
23 ម៉ូសេទូលឆ្លើយទៅព្រះយេហូវ៉ាថា បណ្តាជនទាំងឡាយ នឹងឡើងមកដល់ភ្នំស៊ីណាយពុំបាន ដ្បិតទ្រង់បានហាមផ្តាច់ហើយ ដោយព្រះបន្ទូលថា ចូរដាក់គោលចារឹកនៅជុំវិញភ្នំ ហើយញែកចេញជាបរិសុទ្ធផង
24 តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ទៅៗ ចូរឯងចុះទៅ រួចឡើងមកវិញ នាំទាំងអើរ៉ុនមកជាមួយផង តែកុំបើកឲ្យពួកសង្ឃ និងពួកជន ទំលាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងទ្រង់នឹងប្រហារគេ
25 ដូច្នេះ ម៉ូសេក៏ចុះទៅប្រាប់ដល់ពួកជនទាំងឡាយ។