1 មានមនុស្សម្នាក់ក្នុងពូជលេវី បានទៅយកកូនស្រីរបស់ពួកលេវីម្នាក់ធ្វើជាប្រពន្ធ
2 នាងចាប់មានផ្ទៃពោះក៏សំរាលបានកូនប្រុស១ នាងឃើញកូននោះថ្លោសល្អក៏លាក់ទុកនៅបាន៣ខែ
3 លុះដល់លាក់មិនកំបាំងទៀត នោះក៏យកកូនទូក ដែលធ្វើពីដើមបបុស មកពរជ័រលាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូកទាំងនាំយកទៅបណែ្តតនៅកណ្តាលគុម្ពត្រែងនាមាត់ទន្លេ
4 ឯបងស្រីរបស់កូននោះក៏ឈរមើលពីចំងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេច។