20 លោកក៏សួរកូនថា អ្នកនោះតើនៅឯណា ហេតុអ្វីបានជាឯងរាល់គ្នាមកចោលគេដូច្នេះ ចូរហៅគេមកបរិភោគសិន
21 ឯម៉ូសេ លោកក៏សុខចិត្តព្រមនៅជាមួយនឹងរេហួល ហើយរេហួលឲ្យកូនស្រីម្នាក់ ឈ្មោះសេផូរ៉ា ទៅធ្វើជាប្រពន្ធ
22 នាងបង្កើតបានកូនប្រុស១ ដែលម៉ូសេឲ្យឈ្មោះថា គើសំម ដោយគិតថា អញជាអ្នកស្នាក់នៅស្រុកដទៃ។
23 លុះយូរបន្តិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ
24 ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប
25 ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ។