28 បើគោណាជល់មនុស្សប្រុស ឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសំឡាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ
29 ប៉ុន្តែបើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុសឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ
30 តែបើគេចាប់ឲ្យសងថ្លៃជំនួសជីវិតវិញ នោះក៏ត្រូវឲ្យម្ចាស់សងគេតាមដែលគេបង្គាប់ទាំងអស់ចុះ
31 ទោះបើបានជល់ដល់កូនប្រុសឬកូនស្រីក្តី ក៏ត្រូវឲ្យជំនុំជំរះតាមច្បាប់នេះដែរ
32 តែបើគោនោះបានជល់ដល់បាវប្រុសឬបាវស្រីគេវិញ នោះត្រូវសងតែប្រាក់៣០រៀលទៅចៅហ្វាយវាបានហើយ ឯរូបគោត្រូវចោលសំឡាប់នឹងថ្មទៅ។
33 បើអ្នកណាបើកអណ្តូង ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងនោះ
34 នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមដំឡៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។